ឆ្នេរសមុទ្រ នៅ ស្រុក ដំណាក់ចង្អើរ ខេត្តកែបត្រូវបុគ្គលម្នាក់ធ្វើរបងរំលោភយកធ្វើជាកម្មសិទ្ធិ

ខេត្តកែប ៖ ឆ្នេរសមុទ្រ ក្នុង ខេត្ដ កែប នៅតែត្រូវបានបំពានដោយបុគ្គលម្នាក់ បានធ្វើរបង រំលោភចូលឆ្នេរ បំរ៉ុងសាង សង់សំណង់រឹង ខណៈ អាជ្ញាធរ មានត្រឹមវិធា នការ ធ្វើកិច្ច សន្យា ហាមឃាត់ អាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យមើ ល ជាមួយអាជ្ញាធរខេត្ត ពាក់ព័ន្ធក្នុង ករណីធ្វើរបង រំលោភយកដី ឆ្នេរសមុទ្រ មួយកន្លែងនៅភូមិ អង្កោល ឃុំភូមិអ ង្កោល ស្រុក ដំណាក់ចង្អើរ ខេត្ដកែប។

ប្រជាពលរដ្ឋ រស់នៅភូមិអង្កោល បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋាន និង មន្ត្រីពាក់ព័ន្ធមួយចំនួន បានចុះមកពិនិត្យ មើល ទីតាំងសាងសង់របង រំលោកចូលឆ្នេរសមុទ្រ មួយកន្លែងនេះ ច្រើនដងមកហើយ តែមិនទាន់ឃើញមានលទ្ធ ផល អ្វីច្បាស់លាស់នោះទេ ។

ប្រភពមួយបានអោយថា៖ « ទោះ មាន ការ អភិវឌ្ឍ មែនក៏ ដោយ ក៏ ថ្នាក់ ខេត្ដ គ្មាន សិទ្ធិ ឲ្យបុគ្គលម្នាក់នេះ ទៅធ្វើរបងរំលោភឆ្នេរបែបនេះដែរ។

ប្រជាពលរដ្ឋ បានថ្លែងថា ការសាងសង់ របងក្នុងដីសមុទ្រនេះ ត្រូវមានការអនុញ្ញាត ពីរាជរដ្ឋាភិបាល ឬ អាជ្ញាធរខេត្ត ទើបសាងសង់បាន ទោះបីជាគម្រោង អភិវឌ្ឍផ្ដល់ ផល ប្រយោជន៍ ដល់សង្គម ទើបក្រុមហ៊ុន ហ្នឹងម្ចាស់សំណង់ ឬម្ចាស់ដីមានសិទ្ធិ ចាក់ដីលុបសមុទ្របាន បើធ្វើដូចសព្វថ្ងៃនេះ មិនមែនស្របច្បាប់នោះទេ ប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធ។
លោកស្រី គឹម ចាន្នី អភិបាលស្រុក ដំណាក់ចង្អើរ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា លោកស្រីបានចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យា ជាច្រើនដងមកហើយ។
ប្រភពឌីប្រជាពលរដ្ឋ បានខ្សឹមប្រាប់ អ្នកយកព័ត៌មានថា ការចុះពិនិត្យមើល របស់អាជ្ញាធរខេត្តកែប ដូចជាល្បែង លេងសើចអញ្ចឹង ពេលអាជ្ញាធរចុះមកមើលទីតាំង ចាក់លុបឆ្នេរសមុទ្រនេះ មិនដែលបង្ក្រាបបាន រថយន្តចាក់ដីនោះទេ ពេលអាជ្ញាធរត្រឡប់ទៅវិញ សកម្មភាពចាក់ដី បន្តចាក់យ៉ាងរលូន។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់អ្នក យកព័ត៌មានយើង កាលពីរសៀលថ្ងៃទី 8 ខែមករា ឆ្នាំ 2021ថា លោកនឹងឲ្យមន្ត្រី ចុះមកមើល ។

ប្រជាពលរដ្ឋបានបន្ដថា៖ « ទីតាំង សាងសង់ របងចូលឆ្នេរ សមុទ្រនេះ អាជ្ញាធរ ស្រុក និងខេត្ត ធ្លាប់បានចុះទៅហាម ឃាត់ និង ធ្វើកំណត់ហេតុ រួចមកហើយ តែម្ចាស់ទីតាំងនេះ នៅតែលួចធ្វើបន្ត មិនខ្លាចញញើតអាជ្ញាធរ បន្តិចសោះ ព្រោះអាជ្ញាធរ អសមត្ថភាព ក្នុងការទប់ស្កាត់ ការំលោភ បំពាន យកដីរដ្ឋធ្វើជាកម្មសិទ្ធិ។