ស្លាប់ ២ នាក់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​បើក​ស្រប​ទិស​គ្នា ដោយ​កិន​ពីក្រោយ​

គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្ដាលឲ្យ​មនុស្ស​ប្រុស​ស្រី 2 នាក់ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ដល់​ប្រជាពលរដ្ឋ យ៉ាងខ្លាំង ដែល​ស្ថិតនៅក្នុង​ភូមិ ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង តាម​បណ្ដោយ​ផ្លូវជាតិ លេខ 8 អា រវាង ម៉ូតូ ហើយ​និង​រថយន្ត ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្ដាលឲ្យ​មនុស្ស​ស្រី​ប្រុស​ពីរ​នាក់ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បានឲ្យដឹងថា មាន​រថយន្ត បុក​ម៉ូតូ ឌ្រី​មសង់ 0 20 ពណ៌​ខ្មៅ​ដែល​មាន​ស្លាក​លេខ ភ្នំពេញ 1T 7542 ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ រវាង​ឡាន​ហើយ​និង​ម៉ូតូ បើកបរ ពី​កើត​មក​លិច ដោយ​ស្រប​ទិស​គ្នា នៅវេលា​ម៉ោង 3:30 តែ​ឥឡូវនេះ​សមត្ថកិច្ច​ស្រុក​ពារាំង ពួកគាត់ កំពុងតែ អន្តរាគមន៍ ហើយ​នឹង​ធ្វើ​ច្បាប់​ចរាច​រណ៍ កុំឱ្យ​មាន​ការកកស្ទះ ក្រោយ​ពី​បុក ហើយ​និង​កិន ជនរងគ្រោះ ទាំង​ពីរ​នាក់​ធ្លាយ​ខួរ ហើយ​រថយន្ត​នោះ បើក​ល្បឿន​យ៉ាង​លឿន រត់គេច​បាត់​ស្រមោល​ឈឹង តែម្ដង ។​

​សូម​បងប្អូន បើកបរ​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន ហើយ​និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ផង ៕