
បើកបរបញ្ច្រាសទិសគ្នា របូតកង់ក្រោយ រថយន្តបង្កគ្រោះថ្នាក់ ដាក់មេប្រូចបាត់
កំពត ៖ ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១វេលាម៉ោង២៣.០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើក លើផ្លូវជាតិលេខ៣ (កំពត.វាលរេញ) ត្រង់ចំណុចមុខរោងម៉ាស៊ីនទឹកកកតាបារាំង ស្ថិតក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានរថយន្តមួយគ្រឿងម៉ាកអាមេរិកកាំង ពណ៍ស ពាក់ផ្លាកលេខព្រះសីហនុ៣A-២២៩២និងមានសណ្តោងរឺម៉ក ពណ៍ខៀវ ពាក់ផ្លាកលេខព្រះសីហនុ៤A-១៧៦២មិនស្គាល់សាវតា ។
អ្នកបើកបរដោយបុករួចបានបើករថយន្តគេចទៅដល់ត្រង់ចំណុចមុខក្លោងទ្វាចូលវត្តវាលពួច ទើបទុករថយន្តចោល រួចគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់ ។
រថយន្តបើកក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ត្រង់ចំណុចខាងលើបានរបូតកង់ក្រោយ ១ គ្រាប់ផ្នែកខាងឆ្វេង ទៅបុកនឹងរថយន្តមួយគ្រឿងចំពីមុខម៉ាកហាយឡិនឌ័រ ពណ៍ប្រផេះ ពាក់ផ្លាកលេខកំពត២C-៩៣៥៥ បើកបរដោយឈ្មោះឡៃ ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតបើក ក្នុងទិសដៅពីជើងទៅត្បូង។
ចំពោះសម្ភារៈខូចខាត:រថយន្តខូចធ្ងន់១គ្រឿងនិងខូចកម្រិតស្រាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពត។
គ្រោះថ្នាក់ខាងលើនេះមិនបណ្តាលអោយមានប៉ះពាល់ដល់មនុស្សឡើយ។
គ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីអ្នកបើករថយន្តម៉ាកអាមេរិកកាំងមុនបើកបរមិនបានមើលគ្រប់ជ្រុងជ្រោយ ខ្ជីខ្ជារ ធ្វេសប្រហែស ខ្វះស្មារតីប្រុងប្រយ័ត្ន បណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕