គ្រោះថ្នាក់ម៉ូតូនិងម៉ូតូបុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់

​កំពត ៖ នៅ​ថ្ងៃ ទី ១០ ខែ មករា ធ្ឆ្នាំ​២០២១ វេលា​ម៉ោង ១៩.២០​នាទី មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅលើ​កំណាត់​ផ្លូវ​ខេត្ត លេខ ១១៣ ស្ថិត ត្រង់ចំណុច ភូមិ ម្រោម ឃុំ​ម្រោម ស្រុក​អង្គរជ័យ (​រវាង​ម៉ូតូ និង ម៉ូតូ ដែល​មាន​ទិសដៅ​ផ្ទុយ​គ្នា​ពី​ជើង​ទៅ​ត្បូង )

​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA Dream C125 ពណ៍​ខ្មៅ ផល្លិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ 1K,7816 កំពត ឈ្មោះ ស៊ូ ណូន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ រស់នៅ ភូមិ ពេជ្ជ​នា ឃុំ​បន្ទាយ​មាស​ខាងកើត ស្រុក​បន្ទាយមាស​ខេត្ត​កំពត ( គ្មាន​ពាក់មួក​សុ​វត្តិភាព ) បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​បាន​រ៉េ​ចង្កូត​ម៉ូតូ​ទៅបុក​ម៉ូតូ​មក​ពី​ទិស​ផ្ទុយ​បណ្តាលអោយ​រងរបួស​ខ្លួនឯង​បាន​បញ្ចូន​មក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​អង្គរជ័យ តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​។

​ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA Dream C125 ពាក់​ស្លាក​លេខ​1CV,9964​ភ្នំពេញ ដែល​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ឈ្មោះ ប៊ុន ថន ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ កណ្តា​ញ់ ឃុំ បន្ទាយ​មាស​ខាងកើត ស្រុក បន្ទាយមាស ខេត្ត កំពត រងរបួស​ក្បាល​និង​ជើង​ធ្ងន់ គ្មាន​ពាក់មួក​សុ​វត្តិភាព ម៉ូតូ ខូចខាត​ក​ម្រឹត​ស្រាល និង​មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ឆើយ កូ​ឡា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រង​របួសស្រាល ជើង​ស្តាំ (​ឈោះ្ម ឆើយ កូ​ឡា ជា​មនុស្ស​ពិការ​ភ្នែក ) បាន​បញ្ចូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​តាម​រថយន្ត​សង្គ្រោះ របស់​ពេទ្យ​ស្រុក ។​

​សំភារៈ​វត្ថុ​តាង ដែល​មាន​ការពា​ក់ព​ន្ធ័ក្នុង​ករណី​ខាងលើ​នេះ​មាន​ម៉ូតូ​ចំនួន​២​គ្រឿង បាន​យក​មក​រក្សាទុក​នៅ​អធិកា​រដ្ឋ​ន​នគ​របា​ស្រុក​ជា​បណ្តោះអាសន្ន ៕