​ហុងដា​ឌ្រី​ម បើកបរ​ល្បឿន​លឿន រ៉េ​ចង្កូត​បុក​អ្នក​ថ្មើជើង បង្ក​របួស​ទាំង​ខ្លួនឯង​

​កំពត ៖ នៅ​ថ្ងៃ ចន្ទ័ ១៣ រោច ខែ បុស្ស ឆ្នាំ ជូត ទោ ស័ក ព ស ២៥៦៤ ត្រូវ​និង​ថ្ងៃ ទី ១១ ខែ មករា ធ្ឆ្នាំ​២០២១ វេលា​ម៉ោង ១៨.០០​នាទី មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ លេខ ៣១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១២​និង​១៣ ស្ថិត ត្រង់ចំណុច ភូមិ ក្រាំង​ថ្កូវ ឃុំ ប្រភ្នំ ស្រុក​អង្គរជ័យ (​រវាង​ម៉ូតូ និង អ្នកដើរ​ឆ្លងកាត់​ផ្លូវ ) ។​

​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA Dream C125 ពណ៍​ខ្មៅ ផល្លិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ 1BW,0671​ភ្នំពេញ ឈ្មោះ អូន រ៉ា​យុ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ រស់នៅ ភូមិ ត្រពាំង​ថ្ងាន់ ឃុំ ប្រភ្នំ ស្រុក​អង្គរជ័យ ខេត្ត​កំពត ( គ្មាន​ពាក់មួក​សុ​វត្តិភាព​) បើកបរ​ពី​ទិស​ខាងត្បូង​ទៅ ជើង ក្នុង​ល្បឿន​លឿន​បាន​រ៉េ​ចង្កូត​ម៉ូតូ​ទៅបុក​អ្នក​ថ្មើរជើង​ដើរ​ឆ្លងកាត់​ផ្លូវ​បណ្តាលអោយ​រងរបួស​ខ្លួនឯង​ធ្ងន់ បាន​បញ្ចូន​មក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​អង្គរជ័យ តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ និង​មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ណុ​ច ម៉ា​រ៉ានី​ត ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ប្រភ្នំ ឃុំ​ប្រភ្នំ ស្រុក​អង្គរជ័យ ខេត្ត​កំពត រង​របួសស្រាល​។

​ចំណែក​អ្នក​ដើរ​ឆ្លងកាត់​ផ្លូវ​ពី​លិច​ទៅ​កើត ឈ្មោះ​ឡុង ទ្រី ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ថ្កូវ ឃុំ​ប្រភ្នំ ស្រុក​អង្គរជ័យ ខេត្ត​កំពត បាន​រងរបួស​ធ្ងន់​បាត់​ជើង​ស្តាំ បាន​បញ្ចូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​តាម​រថយន្ត​សង្គ្រោះ របស់​ពេទ្យ​ស្រុក ( សូម​បញ្ជាក់​ករណី​ខាងលើ​នេះ​បង្ករ​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ )​។​

​សំភា​រះ​វត្ថុតាង ដែល​មាន​ការពា​ក់ព​ន្ធ័ក្នុង​ករណី​ខាងលើ​នេះ​មាន​ម៉ូតូ​ចំនួន​១​គ្រឿង បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​របា​ស្រុក​ជា​បណ្តោះអាសន្ន ៕