
វេទិកាសាធារណ:នៅភូមិ ត្រពាំងក្ដុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាសខេត្តកំពត
ខេត្តបន្ទាយមាស ៖ ព្រឹកថ្ងៃទី ១៣ខែ មករា ឆ្នាំ២០២១ លោក មួង នឿន អភិបាល នៃគណ:អភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៏ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ វេទិកាសាធារណ:នៅភូមិ ត្រពាំងក្ដុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាសខេត្តកំពត និងមានការអញ្ជើញចូលរូម ពីក្រុមការងារថ្នាក់ ស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៤៩ នាក់ស្រី ២៣ នាក់( ស្រុក០៩ នាក់ ស្រី ០ ១ នាក់ ឃុំ ភូមិ និងប្រជាពលរដ្ឋចំនួន ៤០ នាក់ ស្រី ២២ នាក់) បងប្អូនប្រជាពលរដ្ឋបានលើកជាបញ្ហា និងសំណូមពរ
បញ្ហា គម្រោងស្ដារប្រឡាយដីនៅភូមិត្រពាំងក្ដុលឃុំត្រពាំងសាលាខាងលិចប្រវែង៣៨៥០ ម៉ែត្រ (គម្រោងឆ្នាំ២០២០) ។
បងប្អូនប្រជាពលរដ្ឋបានសំណូមពរ សុំអោយស្ដារប្រឡាយមាត់លើ ចំនួន ៣ ម៉ែត្រ និងផ្លូវខ្នងប្រឡាយខាងត្បូង ចំនួន ៣ ម៉ែត្រ . ខាងជើង ២ ម៉ែត្រ (តូចជាង១ម៉ែត្រនៅក្នុងកិច្ចសន្យា ខ្នងលើប្រឡាយខាងត្បូង៤ម៉ែត្រ ខ្នងប្រឡាយខាងជើង ៣ ម៉ែត្រ)
លោកស្រី ឯក សាវ៉ាត បានជំទាស់ ការស្ដារប្រឡាយនេះស្ដារគិតនិងផ្ទះហើយលុបស្រះទឹកធ្វើអោយខ្វះទឹក សំណូមពរសុំអោយស្ដារប្រឡាយតែដាក់លូ គាប់ដីលុបវិញ ។
លោកអភិបាលស្រុក មន្ត្រីជុំនាញថ្នាក់ស្រុក អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចុះពិនិត្យដល់ទីតាំងដើម្បីដោះស្រាយសម្របសម្រួលនៅបញ្ហាខាងលើ ។
ជាលទ្ធផល លោកអភិបាលស្រុកបានឯកភាពតាមសំណូមពរបងប្អូន តែសុំអោយមន្ត្រីជំនាញនិងអាជ្ញាធរឃុំភូមិ ចុះវាស់វែង បោះបង្គោលនិងបាញ់ថ្នាំអោយបានត្រឹមត្រូវជៀសវាងមានបញ្ហានៅពេលអនុវត្តន៏គម្រោង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកនាយករដ្ឋបាលស្រុកបានផ្ដាំផ្ញើដល់បងប្អូនយើងទាំងអស់គ្នាមេត្តាចេះថែរក្សាសុខភាព អនាម័យអោយបានល្អជៀសវាងឆ្លងនិងជម្ងឺផ្សេងៗ ជាពិសេសជំងឺកូវីត ១៩ ថ្មី ដែលកំពុងកើតមាននៅប្រទេសយើង សុំបងប្អូនមេត្តា លាងដៃជាមួយសាប៊ូឬជែលនិងទឹកអាល់កុលអោយបានញឹកញ៉ាប់មុននឹងពិសារអាហារសូមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕