
អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យទីតាំង និងជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សូ ងួន
ឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពតអញ្ជើញចុះពិនិត្យទីតាំង និងជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សូ ងួន នាថ្ងៃ ទី ១៣ ខែ មករា ឆ្នាំ២០២១ នៅឃុំត្រពាំងភ្លាំង ដោយមានសមាសភាពអញ្ជើញចូលរួម មាន ឯកឧត្ដម អភិបាល រងខេត្ត លោកឧកញ៉ា សូ ងួន មន្ទីរជំនាញពាក់ព័ន្ធអភិបាលស្រុកឈូក លោកមេឃុំ និងតំណាងប្រជាពលរដ្ឋ ប្រមាណ ៤៥នាក់។
ក្រោយពីបានស្តាប់ការលេីកឡេីង នូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋ និងមតិចូលរួមរបស់មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានរួចមក ឯកឧត្ដម ជាវ តាយ ទទួលយកសំណូមពរទាំងអស់ដែលបានលេីកឡេីងនាពេលនេះ យកដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដើម្បីរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន សូ ងួន។ ចំពោះការងារចំមុខ ក្រុមហ៊ុន សូ ងួន បានឯកភាពផ្អាកក្នុងការរុះរេីជាបណ្តោះអាសន្ន រង់ចាំកិច្ចប្រជុំបញ្ចប់វិវាទ៕