លោក​ឧត្ដមសេនីយ៍ត្រី ហុក ច​ន្តា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពត បាន​ដឹកនាំ​សមាជិក ស អ ក​ខេត្ត​ទៅ​ប្រគល់​ថវិកា មរណ​សង្គ្រោះ​និង​លិខិត​រំលែក​មរណទុក្ខ ជូន​គ្រួសារ​សព លោកស្រី កែវ ឃីម

អរគុណ​សន្តិភាព !
​អរគុណ នយោបាយ ឈ្នះ ឈ្នះ !
​ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​នាំមក​នូវ សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ !

​ថ្ងៃ​អង្គារ ១៤ រោច ខែបុស្ស​ឆ្នាំជូត ទោ​ស័ក ព​.​ស​២៥៦៤
​ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១

​លោក​ឧត្ដមសេនីយ៍ត្រី ហុក ច​ន្តា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពត ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កំពត បាន​ដឹកនាំ​សមាជិក ស អ ក​ខេត្ត​ទៅ​ប្រគល់​ថវិកា មរណ​សង្គ្រោះ​និង​លិខិត​រំលែក​មរណទុក្ខ និង​ទទួលបាន ថវិកា ៤ លាន​រៀល អង្ករ ២​បាវ ទឹកក្រូច​២​កេស ជូន​គ្រួសារ​សព លោកស្រី កែវ ឃីម (​គ្រួសារ​ពលី​) នៅ ភូមិ ច្រេស ឃុំ​ច្រេស ស្រុក ជុំ​គី​រី ខេត្ត​កំពត ទទួលមរណភាព​ថ្ងៃទី​៦ ខែ មករា ឆ្នាំ​២០២១ ៕