
ឆ្លងចរន្តអគ្គីសនីឆេះផ្ទះរស្មីលក់ផ្កាស្រស់ ក្នុងក្រុងស្វាយរៀងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល
ស្វាយរៀង ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះលក់ផ្កាស្រស់មួយកន្លែងក្នុង ក្រុងស្វាយរៀងត្រូវបានភ្លើងឆាប់ឆេះហុយផ្សែងទ្រលោមបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលហើយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍នាំរថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់ទាន់ពេលមិនបណ្ដាលអោយមានរងរបួសដល់មនុស្សនោះទេគ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២១ស្ថិតនៅ ហាងយីហោរស្មីលក់ផ្កាស្រស់ មានលក់កាដូរនិងទទួលរៀបចំបាច់ផ្ការកន្ត្រកផ្កាគ្រប់ប្រភេទក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
បើតាមអ្នកឃើញហេតុការណ៍បានអោយដឹងថាមុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះយីហោរលក់ផ្ការមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើប្រញាប់ប្រញាលរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ក្រោយមកក៏មានរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថនិងនគរបាលសរុបចំនួន៣គ្រឿងមកជួយបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការណ៏បានមិនបណ្ដាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថាចំពោះហាងដែលឆាបឆេះមានម្ចាស់ឈ្មោះសុខ ចាន់រស្មី ភេទស្រីអាយុ២៩ឆ្នាំមុខរបរលក់ផ្ការរស់ក្នុងភូមិកើតហេតុខាងលើ។ការឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីម៉ាស៊ីនត្រជាក់ចំណែកទ្រព្យសម្បត្តិសម្ភារៈខូចខាតមានដូចជាវាំងនន ទូរលក់សម្រាប់ដាក់របស់របរនិងទូរម៉ាស៊ីនត្រជាក់បន្តិចបន្តួចតែប៉ុណ្ណោះ។
សូមបញ្ជាក់ថានេះពិតជាសំណាងហើយដែលមានរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចមកអន្តរាគមន៏៣គ្រឿងមកជួយបាញ់ពន្លត់ទាន់ពេលដោយប្រើរយៈពេលជិតកន្លះម៉ោងគ្រប់គ្រងស្ថានការណ៍បានមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕