​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​អញ្ជើញ​ជួប​សំណេះសំណាល ណែនាំ​ជំនាញ​ដល់​មន្ត្រីនគរបាល និង​ពង្រឹង​វិន័យ​លេខៈ​០០៦​ប​.​ប​.​ជ​. របស់​កងកម្លាំង​នគរបាលជាតិ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះអណ្តែត​

ខេត្តតាកែវ ៖ នា​ព្រឹក ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះអណ្តែត លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ជា​ស្នងការរង បាន​អញ្ជើញ​ជួប​សំណេះសំណាល ណែនាំ​ជំនាញ​ដល់​មន្ត្រីនគរបាល និង​ពង្រឹង​វិន័យ​លេខៈ​០០៦​ប​.​ប​.​ជ​. របស់​កងកម្លាំង​នគរបាលជាតិ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះអណ្តែត​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ ស្នងការ បាន​ជម្រុញ​ឲ្យ​លោក​អធិការ អធិការរង និង​មន្ត្រីក្រោមឱវាទ​ទាំងអស់​ត្រូវតែ​ខិតខំ​បំពេញ​ភារកិច្ច​ទៅ​តាម​ជំនាញ​ដែល​ថ្នាក់លើ​ប្រគល់ជូន ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង ចេញ​ល្បាត​ចល័ត​ជាប្រចាំ និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា បន្ត​ការចុះ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន ស្រាវជ្រាវ​រក​មុខសញ្ញា​ជួញដូរ ប្រើប្រាស់ គ្រឿងញៀន ដើម្បី​កាត់បន្ថយ​បទល្មើស​អំពើ​លួច ឆក់ ប្លន់ ក្មេង​ទំនើង ក្នុង​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ការចុះ​អនុវត្តន៍​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ​៣៩​ថ្មី និង​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ COVID-19 ចូលរួម​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល និង​កាត់បន្ថយ​ការឆ្លង​ជំងឺ COVID-19 សំដៅ​ការពារ​ដល់​សុខមាលភាព​មន្ត្រីនគរបាល ត្រូវ​ធ្វើ​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ដោយលាង​ដៃដោយ​សាប៊ូ ឬ​ទឹក​អាល់​កុល មុន​ចូល​ធ្វេី​ការ​ផង​ដែរ​៕