​បុរស​ម្នាក់​ស្រវឹងស្រា​រាល់​ថ្ងៃ​ឡើង​វង្វេងវង្វាន់​យក​ខោអាវ​មក​ចងករ​និង​ដើមឈើ​ស្លាប់​ចោល​កូន​អោយនៅ​កំព្រា​

ខេត្ត​ស្វាយរៀង ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​ខួប​រាល់ថ្ងៃ​បាន​ចងករ​នៅ​ដើមឈើ​ជាប់មាត់​បៀ​ទឹក​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​មើល​។​

​ករណី​ប្រទះឃើញ​សាកសព​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ៈ​១០​នាទី​ថ្ងៃ​ទី ២៦.០៦.២០២០ នៅ​ភូមិ ព្រៃទទឹង ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​បាន​អោយដឹង​ថា​: សមត្ថកិច្ច​យើង​នៅវេលា​កើតហេតុ​ខាងលើ​បាន​ទទួល​ព័ត៌មាន​ពីរ​ប្រជាពលរដ្ឋ​ថា​បាន​ប្រទះឃើញ​បុរស​ម្នាក់​ឈ្មោះ​ឥ​ន សា​វី ភេទ ប្រុស អាយុ ៤៦ ឆ្នាំ បាន​ចងករ​សម្លាប់ខ្លួន​ឯង​ចង​នឹង​អាវ​ក្រឡា​ការ៉ូ​ដៃ​វែង​និង​ខោជើងវែង​ពណ៏​ប្រផេះ​នៅ​និង​ដើមឈើ​ចំណុច​មាត់​បៀ​ទឹក​តាអាំ​វាលស្រែ​ស្ថិតក្នុង​ភូមិ​ឃុំ​កន្លែងកើតហេតុ​ខាងលើ​។​

​ប្រភព​បាន​បន្តទៀតថា ៖ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​តាម​ការពិនិត្យ​សាកសព​របស់​លោក​វេជ្ជ​:​បណ្ឌិត ភោគ ច​រកា គ្រូពេទ្យ​បង្អែក​ស្រុក​ស្វាយទាប​និង​កម្លាំង​ជំនាញ​សមត្ថកិច្ច​យើង​បានអោយដឹងថា​:​សាកសព​ឈ្មោះ ឥ​ន សា​វី ពិតជា​ចង​ក​សម្លាប់​ខ្លួនឯង​(​ធ្វើអត្តឃាត​)​នៅ​វេលា​ចន្លោះ​ម៉ោង​២២ ថ្ងៃទី​២៥​ខែ​មិថុនា​ឆ្នាំ​២០២០​រហូតមកដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០២០​ពិត​ប្រា​ដក​មែន ហើយ​នៅ​នឹង​ដងខ្លួន​របស់​សាកសព​គ្មាន​ស្លាកស្នាម​អ្វី​ទេ​។​

​ហើយ​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ មូលហេតុ​:​សាកសព​ផឹកស្រា​ស្រវឹង​ជាប្រចាំ ៕