​រថយន្ដ វេ​អង​មួយ​គ្រឿង​បើក​បុក​បង្កាន់ដៃស្ពាន​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាប់​ស្នាមភ្លោះ​នៅក្នុង​ស្រុក​ទឹកផុស​

​ខេត្ត​កំពង់ឆ្នាំង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ សារ​រថយន្ត​វេ​អង ដឹក​ដែកស​សៃ បុក​បង្លាន់ដៃ ស្ពាន បណ្តាល ឲ្យ ជ្រុល ចង្កូត ក្រឡាប់ ធ្លាក់ ស្នាម​ភ្លោះ កាលពី​វេលា​ម៉ោង 8.35​នាទី ស្ថិត ស្ថិត​នៅ​ចំណុច​ស្ពាន ក្នុងភូមិ​ខ្លុង​ពពក​ខាងក្រោយ​វត្ត ស្រុក ទឹកផុស

​តាម​ការ​ឲ្យដឹង​ពី​សាក្សី ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​បានបញ្ជាក់​ថា មុនពេល​កើតហេតុ រថយន្ត​ប្រភេទ​វេ​អង​ក្បាល​ស ដឹក​ដែក​សរសៃ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3E 4613 របស់​ក្រុមហ៊ុន​ដឹក ជញ្ជូន​.D N បាន បើក បរ តាម​បណ្តោយ​លេខ​51 ឆ្ពោះទៅ​ខេត្ត​បាត់ដំបង លុះ​មក​ដល់​កន្លែង កើតហេតុ ទំនង រវល់​ប្រលែង​គ្នា​ធ្វើឲ្យ​រថយន្ដ​បុក​បង្លាន់ដៃស្ពាន​ហើយ​ធ្លាក់​ទៅ​ម្ខាង​ថ្នល់​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​សំណាងល្អ ពុំមាន​អ្នកណា​ម្នាក់ ទទួល រង គ្រោះ ថ្នាក់​នោះ​ឡើយ​។

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ បើ​យោង​តាម​សភាព​ជាក់ស្តែង ក្រោយពី​បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់ គឺ​បន្ទាប់ពី រថយន្ដ បុក បង្កា​ន់​ស្ពាន​ហើយ រថយន្ត​ជ្រុល​ធ្លាក់​ទៅ​ស្នាម​ភ្លោះ កង់​ជុច​ដី​បណ្តាលឲ្យ​ផ្ទុះ​កង់​តែម្តង ចំណែក ការខូចខាត​ទ្រព្យសម្បត្តិ​សា​ធា​រណះ គឺ​បង្កាន់ដៃស្ពាន​មួយ​ចំហៀង​រង​ការ​បាក់បែក​ទាំងស្រុង​។​

​ក្រោយពី​កើតហេតុណ៍ ចាប់ពី​យប់​ថ្ងៃ​ទី 25 រហូតដល់​ព្រឹក​ថ្ងៃទី 26​ខែមិថុនា ឆ្នាំ ២០២០ គឺ​ពុំ​ទាន់​ឃើញ​មាន សមត្ថកិច្ច ជំនាញ នៃ មន្ទីរ សាធារណការ ខេត្ត​កំពង់ឆ្នាំង និង​អាជ្ញាធរ​ចុះ​មក​ពិនិត្យ​និង​វាយ​តំលៃ​នៃ​ការខូចខាត​នោះឡើយ​៕
​សុខ គឹម​សៀន​