ជន​សង្សយ័​ប្រុស​ស្រី​៥​នាក់​រួម​និង​ថ្នាំញៀន​១៤​កញ្ចប់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ស្រាវជ្រាវ​តាម​បង្ក្រាបបាន​ដល់​ខេត្ត​ពោធិសាត់​

កំពង់ឆ្នាំង ៖ ជន​សង្សយ័​ប្រុស​ស្រី​៥​នាក់​រួម​និង​ថ្នាំញៀន​១៤​កញ្ចប់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​សហការ​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ពោធិសាត់​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ចែកចាយ ប្រើប្រាស់​នូវ​សារធាតុ​ញៀន​និង​រក្សា​ទុក​ដោយ​ខុសច្បាប់ ។​

​កិច្ច​ប្រតិ​បត​ការ​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រមាណ ៣ និង ៣៥​នាទី ថ្ងៃទី​២៤.​ខែមិថុនា​.​ឆ្នាំ​២០២០​ម្សិលមិញ​ដោយ​មាន​ការអនុញ្ញាតិ​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​លោក​ឧុត្តមសេនីយ៍ត្រី សាក់​សា​រ៉ា​ង កំលាំង​នៃ​ការិយាល័យ​ជំនាញ​នឹង​កំលាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ៉ាង លឿន សហការ​និង​ពន្លាត​ដែនដី​សមត្ថកិច្ច​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក កូយ​កាន់​យ៉ាន បាន​ចុះ បង្ក្រាប​បទ​ល្មេី​ស​ចែកចាយ​នឹង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០១​ករណី​។​

​កិច្ច​ប្រតិ​បត​ការ​ខាងលើនេះ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រូ​ចំនួន​០៥​នាក់​

១.​ឈ្មោះ ទុយ​.​គឹម​សឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​និង​ខេត្ត​កំពង់ឆ្នាំង​(​មុខរបរ​មិន​ពិតប្រាកដ​)​។​

២.​ឈ្មោះ សុឹម​.​បូរី​ជលសារ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ សង្កាត់​ខ្សាម ក្រុង​និង​ខេត្ត​កំពង់ឆ្នាំង​(​មុខរបរ​មិន​ពិតប្រាកដ​)​។​

៣.​ឈ្មោះ ម៉ៅ សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹងតូច សង្កាត់​ឆ្លងកាត់ ក្រុង​និង​ខេត្ត​ពោធិ៍សាត់​(​មុខរបរ​មិន​ពិតប្រាកដ​)​។​

៤.​ឈ្មោះ វ៉ា​យ​.​វ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​មាន់​ចែ ស​/​ង​ព្រៃ​ញី ក្រុង​/​ខេត្ត​ពោធិ៍សាត់​(​មុខរបរ​មិន​ពិតប្រាកដ​)​។​

៥.​ឈ្មោះ ផល្លា​.​ដា​រ៉ា​សុ​វ​តី ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ សង្កា​តើ​ខ្សាម ក្រុង​និង​ខេត្ត​កំពង់ឆ្នាំង​(​មុខរបរ​មិន​ពិតប្រាកដ​)​។​
​ជនសង្ស័យ​ទាំង​០៥​នាក់​នេះ​បាន​ជួល​បន្ទប់​ផ្ទះសំណាក់​ស្នាក់នៅ​ក្នុង​ភូមិ​ប្រឡាយ​ធំ សង្កាត់​ព្រៃ​ញី ក្រុង​និង​ខេត្ត​ពោ​ពិ៍សា​ត់ ដេ​ី​ម្បី​ធ្វើ​សកម្មភាព​ចែកចាយ​នឹង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុស​និង​ច្បាប់ ។​

​នៅ​ក្នុង​កិច្ច​ប្រតិ​ប​ការ​ខាងលើនេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ដែល​ចាប់​បាន​រួម​មាន​:

១.​ម្សៅ​ក្រាមព៌​ណស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​១៤​កញ្ចប់​តូច​ទម្ងន់ ៩.៥៨​ក្រាម (​ជញ្ជី​សម្រាប់​ថ្លឹង​១​រួម​ទាំង​សម្ភា​រថង់​វេច​ខ្ចប់​)១​ចំនួន​ផង​ដែរ ។​

២.​ម៉ូតូ​ចំនួន​០៣​គ្រឿង​។​

៣.​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់​រួម​ទាំង​វត្ថុតាង​ត្រូវបាន ការិយាល័យ​ជំនាញ​នាំយក​មក​សាកសួ​និង​កសាង​ឯកសារ​ចាត់ការ​បន្ត​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ចាត់់ការ​តាម​និតិ​វិធី​នៅ​ថ្ងៃ​នេះ​ផង​ដែរ​៕ ដោយ សុក្ខា​រិន​