​យុវជន​ម្នាក់​ចិត្តខ្លាំង​ខឹង​ម្ដាយ​ប្រើ​បាន​ផឹកថ្នាំ​បាញ់​ម្ទេស​ប៉ង​សម្រាប់​ខ្លួន​

កំពង់ឆ្នាំង ៖ យុវជន​ចិត្តខ្លាំង​ម្នាក់​ខឹង​ម្តាយ​ប្រើ​បាន​រត់​ទៅ​ផឹក​ថ្នាំ​បាញ់​ម្ទេស​ប៉ង​សម្លាប់​ខ្លួនឯង ។
​ហេតុ​ការ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​២៦​មិថុនា​២០២០​ចំណុច​ភូមិ​ស្ទឹង​ជ្រៅ​ឃុំ​កំពង់ព្រះ​អគ្គី​ស្រុក​បរិបូណ៍​ខេត្រ​កំពង់ឆ្នាំង ។​

​យុវជន​ចិត្តខ្លាំង​ផឹក​ថ្នាំ​បាញ់​ម្ទេស​ប៉ង​សម្លាប់​ខ្លួន​ខាងលើនេះ​ត្រូវបាន​គេ​អោយ​ស្គាល់​ឈ្មោះ​ថា រ៉ង​ផា​ឡោះ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​នៅ​លីវ​រសនៅ​ក្នុង​ភូមិ​ឃុំ​ស្រុក​កើតហេតុ​ខាងលើ ។​

​ប្រភព​ពី​ម្តាយ​ជនរងគ្រោះ​បាន​អោយដឹង​នៅក្នុង​មន្ទី​ពេទ្យ​ថា​នៅ​មុនពេល​កើតហេតុ​យ​វុជន​រងគ្រោះ​ខាងលើ​ត្រូវ​បាន​គាត់​ជា​ម្តាយ​ប្រល​អោយទៅ​អ្នកភូមិ​អោយទៅជួយ​បេះត្រ​ប់​នៅ​ចំកា​រខ​ណះ​ដែល​យុវជន​រងគ្រោះ​ខាងលើ​កំពង់​ផឹកស៊ី​ស្រា​បើ​តែ​មិន​ដឹង​យ៉ាង​ម៉េច​បាន​ខឹងច្រឡោតរ​ត់ទៅ​ទាញ​ដប​ថ្នាំ​បាញ់​ម្ទេស​ចំណុះ​១​លិ​ត្រចុះ​ទៅ​កំពង់​មាត់ទន្លេ​ចាក់​ថ្នាំ​ផឹក ។​

​ដោយ​បាត់​យុវជន​ខាងលើ​មិន​ឃើញ​ឡើង​មក​វិញ​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​នាំគ្នា​ផ្អើល​ចុះ​កំពង់​ទឹកទន្លេ​ក៍​ឃើញ​យុវជន​ដេក​ស្តូកស្តឹង​មិន​កម្រើក​ហើយក៍​មិនឃើញ​មាន​ដប​ថ្នាំ​នៅក្បែ​ខ្លួន​ទេ​ក៍​នាំគ្នា​លើកយក​មក​ផ្ទះ​ដោយ​ស្ថានភាព​មិន​ស្រួល​ក៍​ដឹក​តាម​កា​រណូត​យកមក​មន្ទី​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។​
​ក្រុមគ្រូពេទ្យ​ខេត្ត​បានអោយដឹង​ថា​ដោយសារ​ស្ថានភាព​ជនរងគ្រោះ​រៀង​យូ​បាន​មក​ដល់​ពេទ្យ​នៅ​ម៉ោង​៩​យប់​ធ្វើ​ការសង្គ្រោះ​បន្ទាន់​ធ្វើអោយ​ជនរងគ្រោះ​ផុត​ពី​សេចក្តីស្លាប់​ផងដែរ ។​
​បច្ចុប្បន៍​ជនរងគ្រោះ​កំពង់​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ផងដែរ ៕ ដោយ​សុក្ខា​រិន​