
អបអរសាទរ ខួប លើក ទី ៦៦ ថ្ងៃកំណើត កាកបាទ ក្រហម កម្ពុជា ១៨ កុម្ភៈ ១៩៥៥ ១៨ កុម្ភៈ ២០២១
ខេត្តកំពង់ធំ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានប្រារឰពិធី.អបអរសាទរខួបលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨កុមៈភះ ១៩៥៥ ១៨ កុម្ភៈ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ.អមដោយឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកមកម្ពុជាខេត្តកំពង់ធំ រួមទាំងប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តនិងសិស្សានុសិស្សចូលរួមពិធី នៅព្រឹកថ្ងៃទី១៨ ខែកុម្គៈ ឆ្នាំ ២០២១។
នៅក្នុងពិធីអបអរសាទរខួបលើកទី៦៦ឆ្នាំ កាកបាទក្រហមកម្ពុជាបានបំពាក់កន្សែងជូនយុវជនកាកបាទក្រហមចំនួន១០នាក់ដ ដែល បាន មកពីវិទ្យាល័យផ្សេងក្នុងខេត្តកំពង់ធំ ។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានមានប្រសាសន៍ថា ដោយបានអនុវត្តតាមការចង្អុលបង្ហាញរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហម កម្ពុជា.សាខាកាក បាទក្រហមកម កម្ពុជា ខេត្ត កំពង់ធំ បានចុះជួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត ដូចជាស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹងនិងពលរដ្ឋក្រីក្រ ទីណាមានការលំបាកទីណាមានការខ្វះខាត សាខាកបាទក្រហមកម្ពុជាកំពង់ធំ បានចុះជួយបានទាន់ពេលវេលា។
ឯកឧត្តម សុខ លូ បានអំពាវនាវ សរសើរសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឲ្យមានការចូលរួមការពារទប់ស្កាត់ការជួញដូរ និងចែក ចាយគ្រឿងញៀន ហាមមិនឲ្យក្មួយៗទាំងអស់សាកល្បង ប្រើប្រាស់គ្រឿងញៀន នោះទេព្រោះគ្រឿងញៀនបានបំផ្លាញអនាគតគ្រួសារ និងបំផ្លាញសង្គមជាតិ។
ឯកឧត្តម សុខ លូ បានសំណូមពរឲ្យចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ពេលបើកបរយានយន្តសូមឲ្យពាក់ខ្សែក្រវាត់ពាក់មួកសុវត្ថិភាព និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ.មន្ត្រី រាជការទាំងអស់ ចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីត19 ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕