កងកម្លាំង​នគរបាល អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​ត្រួតពិនិត្យ​ចរាចរណ៍​ចេញចូល​របស់ ប្រជាពលរដ្ឋ ពលករ​ចំណាកស្រុក​ជាប្រចាំ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ក្នុង​សហគមន៍​

ខេត្ត​ព្រះសីហនុ ៖ លោក​ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការ​រង​នគរបាលជាតិ តំណាង ឯកឧត្តម នាយ​ឧត្តម សេនីយ៍​សន្តិ​បណ្ឌិត​នេត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃទី ១៧ ខែ កុម្ភៈ​ឆ្នាំ​២០២១​បាន​អញ្ជើញ​ចុះ ពង្រឹង កងកម្លាំង​នគរបាល​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​និង​អង្គភាព​វរៈ​សេនា​តូច​លេខ​២៤០​នគរបាល ការពារ​ព្រំដែន​ទឹក​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​អនុវត្តន៍​វិធានការ​ត្រួតពិនិត្យ​ចរាច​រណ៍​ចេញចូល​របស់ ប្រជាពលរដ្ឋ ពលករ​ចំណាកស្រុក ពី​បណ្តា​ប្រទេសជិតខាង សម្រាប់​នាំ​យក​ទៅ​ធ្វើ​ចត្តា​ឡី​សក័ ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូវី​ដ​១៩ ។​

​លោក​ឧត្តមសេនីយ៍​ឯកតេង​សួន​មានប្រសាសន៍ថា​ដើម្បី​អនុវត្តន៍​តាមប​ទប​ញ្ជា​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ចំពោះ​វិធានការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ក្នុង​សហគមន៍​ឲ្យ មាន​ប្រសិទ្ធិាព លោក​ឧត្តមសេនីយ៍ឯក​បាន​ដាក់ចេញ​នូវ​បទបញ្ជា​មួយចំនួន​រួមមាន​៖​ទី​១​កម្លាំង​នគរបាល​អង្គភាព បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​នគរបាល​ព្រំដែន​ទឹក​វរៈ​សេនា​តូច​លេខ​២៤០ ត្រូវ​ចុះ​ល្បាត​ជាប្រចាំ តាម​ច្រក ផ្លូវ​សមុទ្រ ដើម្បី​ត្រួតពិនិត្យ​ចរាចរណ៍​ចេញ ចូល របស់​ពលរដ្ឋ អ្នកដំណើរ​ឬ​ពលករ​ឆ្លងដែន ដើម្បី​អនុវត្តន៍​វិធាន ការធ្វើ​ចត្តា​ឡី​សក័ តាម​ប​ច្ចេស​ទេស​របស់​ក្រសួង​សុខាភិបាល​។​ទី​២-​កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀម ឧបករណ៍ សម្ភារៈ​មធ្យោបាយ​បំពាក់​សម្រាប់​កិច្ច​ប្រតិបត្តិការ​នេះ​និង​រួម​សហការ​ជាមួយ​កម្លាំង​រួម​របស់​គណបញ្ជាការ​ឯកភាព​រដ្ឋ​ខេត្ត​ដែល​អង្គភាព​ឈរជើង​ដើម្បី​ធានា​ថា​ការត្រួតពិនិត្យ​មិនមាន​ចន្លោះប្រហោង​។​ទី​៣​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវការពារ​ប្រុងប្រយត្ន័​ខ្លួនឯងផ​ង​ដែរ ចំពោះ​វិធានការ ការពារ​ជំងឺ​កូវី​ដ​១៩ ទាំង​ពេលចេញ​ប្រតិបត្តិការ ទាំង​ពេល​ប្រចាំការ​ក្នុង​អង្គភាព​។​ទី​៤-​ចំពោះ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កងកម្លាំង​នគរបាល នឹង​ធ្វើឡើង​នៅពេល​ឆាប់ៗ​នេះ​។​ជុំវិញ​ប្រតិបត្តិការ​នេះ​ក្រៅពី​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​អង្គភាព​នគរបាល​ទាំង​២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន ក្នុងនាម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត​នេ​ត សាវឿន​អគ្គ​ស្នង ការ​នគរបាលជាតិ បាន​ដាក់​បទបញ្ជា​ហ្មឺង​ម៉ាត់ ឲ្យ​កងកម្លាំង​នគរបាល អនុវត្តន៍​ត្រឹមត្រូវ នូវ​តួនាទី​ភារកិច្ច និង​មិន លើកលែង​ដាច់ខាត ចំពោះ​កងកម្លាំង​រូប​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទបញ្ជា​។​

​សូមបញ្ជាក់​ថា​ក្រៅតែពី​ការចុះពង្រឹង​កងកម្លាំង​នគរបាល​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​និង​អង្គភាព​វរៈ​សេនា​តូច​លេខ​២៤០ នគរបាល​ការពារ​ព្រំដែន​ទឹក ក្នុង​ខេត្ត​ព្រះសីហនុ លោក ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការ​រង​នគរបាលជាតិ នឹង​អញ្ជើញ​ចុះ​ពង្រឹង​កង​នគរបាល​ការពារ​ព្រំដែន ទាំង​ព្រំដែន​គោក​និង​ព្រំ ដែនទឹក ក្នុង​ភូមិភាគ​៣ ជា​បន្តបន្ទាប់ ដើម្បី​អនុវត្តន៍​វិធានការ បង្ការ ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ក្នុងប្រទេស​កម្ពុជា ៕