​រដ្ឋបាល​ខេត្ត​កណ្តាល រៀប​ចំ​ពី​ធី​ប្រកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​វិវឌ្ឍនាការ​កសិកម្ម អេកូឡូស៊ី​នៅ​កម្ពុជា ហៅ​កាត់​វ៉​ត​ហ្វ័​រ​ខេ​ម ជំហាន​១

​ខេត្ត​កណ្តាល​៖ ពិធី​ប្រកាស​បើក​ឱ្យ​ដំណើរការ ជា​ផ្លូវការ​នូវ​ការអនុវត្ត​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​វិវឌ្ឍនាការ​កសិកម្ម​អេកូឡូស៊ី​នៅ​កម្ពុជា ជំហាន​១ ហៅ​កាត់​ថា វ៉​ត​ហ្វ័​រ​ខេ​ម (WAT4CAM) ត្រូវបាន​ក្រ​សួុង​កសិកម្ម​ផ្តល់​លទ្ធភាព​អោយ​ខេត្ត​កណ្តាល ធ្វើការ​ប្រកាស​បើក​វគ្គ​អោយ​ដំណើរការ​ជា​ផ្លូវការ ក្នុង​គោលបំណង​ផ្សាភ្ជាប់​ជា​មួុយ​អ្នកពាក់ព័ន្ធ​ដើម្បី​បញ្ជ្រាប​ពី​គោលបំណង និង​ទំហំ​ការងារ​របស់​ក្រុមការងារ​ជំនួយ​បច្ចេកទេស​កសិកម្ម (TA-AGRI) របស់​កម្មវិធី ព្រមទាំង​ទទួលបាន​នូវ​គំនិត​យោបល់ និង​ធាតុ​ចូល​របស់​អ្នកពាក់ព័ន្ធ​ទាំងនោះ ដើម្បី​កែលម្អ​ផែនការ​សកម្មភាព និង​ការអនុវត្ត​កម្មវិធី​។​

​ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង​ខេត្ត​កណ្តាល បញ្ជាក់​ដូច្នេះ​ក្នុងឱកាស​បើក​វគ្គ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៧ ខែ កុម្ភះ ឆ្នាំ ២០២១ នៅ​មជ្ឈមណ្ឌល​គរុ​កោសលក្យ​ភូមិភាគ​ខេត្ត​កណ្តាល​។ ឯកឧត្តម​បន្តថា គម្រោង​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​បាន​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម បានកំណត់​ចក្ខុវិស័យ​យ៉ាងច្បាស់​ដោយ​តម្រង់ទិស​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​កសិកម្ម ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ឯកឧត្តម ម៉ៅ ហាក់ នាយក​កម្មវិធី WAT4CAM នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​មានប្រសាសន៍ថា កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​វិវឌ្ឍនាការ​កសិកម្ម​អេកូឡូស៊ី នៅ​កម្ពុជា មាន​សមាសភាគ ៤​ធំៗ ក្នុងនោះ​មាន​៣​សមាសភាគ គឺ​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ និង​កសាង​ហេដ្ឋារចនាសម្ពន្ធ​ធារាសាស្ត្រ ឆ្លើយ តប​ទៅ​នឹង​សេចក្តីត្រូវការ​របស់​ប្រជាកសិករ និង​គាំទ្រ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម តាមរយះ​កសាង​សមត្ថភា​ក្នុង​ការគ្រប់គ្រង​ធនធាន​ទឹក គ្រប់គ្រង​ប្រព័ន្ធ​ស្រោចស្រព និង​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​។​

​ឯកឧត្តម​បន្តថា ត្រូវ​រៀបចំ​ចងក្រង និង​ប្រមូល​ទិន្នន័យ​ប្រព័ន្ធធារាសាស្ត្រ រៀបចំ​សិក្សា​របប​ជល​សាស្ត្រ​សិក្សា​លេ​ី​ប្រភពទឹក​ទន្លេមេគង្គ​លេ​ី ទន្លេ​មេគង្គ​ក្រោម និង​ទន្លេបាសាក់ ជាពិសេស​សិក្សា​ផែនការ​មេលេី​ព្រែក​ទាំងអស់ និង​ប្រមូល​ទិន្នន័យ ដើម្បី​សិក្សា​របប​ជល​សាស្ត្រ និង​លំហូរ​ដី​ល្បាប់ ដោយ​ប្រេី​ប្រាស់​ប្រព័ន្ធ​ស្រោចស្រព​លក្ខណៈ​ទំនេី​ប និង​ការដាំដុះ​ដំណាំ​មាន​លក្ខណៈ​បច្ចេកទេស​ទំនេី​បក​ម្ម​កសិកម្ម​ផងដែរ ៕