​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប អបអរសាទរ​លើក​ទី​៦៦ ថ្ងៃកំណើត​កាកបាទក្រហមកម្ពុជា (១៨​កុម្ភៈ ១៩៥៥-១៨​កុម្ភៈ​២០២១) នៅ​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប ជា​គម្រប​ធម្មជាតិ​បៃតង រួមចំណែក​ការពារ​បរិស្ថាន ក្នុង​តំបន់​ឧទ្យាន​អង្គរ ដែល​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ ២០២១​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប អបអរសាទរ​លើក​ទី​៦៦ ថ្ងៃកំណើត​កាកបាទក្រហមកម្ពុជា (១៨​កុម្ភៈ ១៩៥៥-១៨​កុម្ភៈ​២០២១) ក្នុង​គោលបំណង​ដើម្បី​សម្អាត​អនាម័យ​បរិស្ថាន​នៅក្នុង​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា ទីតាំង​នេះ​មាន​ទំហំ​ដី​ជាង​៤​ហិកតា ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២៨៦​នាក់ មកពី​បណ្តា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ជុំវិញ​ខេត្ត​។

​លោក ស៊ុ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទ​ក្រហម​កម្ពូជា បានបង្ហាញ​ថា នៅ​ពាក់កណ្តាល​ខែ​មេសា​ឆ្នាំ​១៩៩៩ ឯកឧត្តម​សាស្ត្រាចារ្យ ប៊ី សាមឺឌី ព្រឹទ្ធាចារ្យ​កាកបាទក្រហមកម្ពុជា (​មរណភាព​ថ្ងៃទី​០១ ខែ​សីហា​ឆ្នាំ​២០១២ ) បាន​អញ្ជើញ​មក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដោយ​បាន​ផ្តល់​យោបល់​ឱ្យ សាខា​គិតគូរ​អំពី​ការ​ទុក​ស្នាដៃ​កាកបាទក្រហមកម្ពុជា សម្រាប់​ជា​កេរ្តិ៍ដំណែល​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ ក្រោយពី​បាន​ពិភាក្សា​ពី​គ្រោះ​យោបល់​រួចមក ឯកឧត្តម​សាស្ត្រាចារ្យ បាន​សម្រេចចិត្ត ថា​នឹង​រៀបចំ​ឧទ្យាន​ដាំ​កូន​ឈើ​មួយ​កន្លែង​នៅ​តាម​ផ្លូវ​ទៅ​អង្គរវត្ត​។ បន្ទាប់​មក​ឯកឧត្តម​បាន​លើក​សំណើ​នេះ​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនជ្រាប និង​សូម​អនុសាសន៍​ណែនាំ​ពី​ការងារ​នេះ​។​

​លោក បញ្ជាក់ថា ដោយ​បាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន និង​បាន​ការជួយ​គាំទ្រ​ពី​សម្តេច​ជហ្វា​វាំង គង់ សំអុល អនុប្រធាន ព្រមទាំង​ការសម្របសម្រួល​ពី​អាជ្ញាធរខេត្ត នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផង​នោះ ទីតាំង​ឧទ្យាន​ដាំ​កូន​ឈើ ត្រូវបាន​កំណត់​យក​ដី​មួយ​កន្លែង​តាម​ផ្លូវ​ទៅ​ប្រាសាទអង្គរវត្ត​(​នៅ​ខាងត្បូង ចំហៀង ខាងកើត​ថ្នល់​គឺ​ខាងស្តាំ​ដៃ​ពី​ក្រុង​សៀមរាប​)​។ ទីតាំង​នេះ​មាន​ទំហំ​ដី​ជាង​៤​ហិកតា ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ជំហាន​ដំបូង​ក្រុម​ដោះមីន​កូហ្វា​ស់​របស់​បារាំង បាន​ជួយ​សម្រួល​ស្រាវជ្រាវ​រុករក​កាកសំណល់​ជាតិ​ផ្ទុះ លើ​ផ្ទៃដី​ដែល​បាន​គ្រោងទុក​នេះ​។ បន្ទាប់​មក​ក្រុម​គ្រឿង​ចាក់​ឈូសឆាយ របស់ មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត បាន​ឈូស ឆាយ​បន្ត​ជម្រះ​គុម្ពោត​ធំៗ មួយចំនួន ដោយ​បាន​រៀបចំ​ជា​៤​ការ៉េៗ មាន​ការធ្វើ​ផ្លូវ​ការពារ​ភ្លើង ព័ទ្ធជុំវិញ​និង​ពុះ​ខ្នែង ជា​សញ្ញា​កាកបាទក្រហម​ចំ​កណ្តាល​ផងដែរ​។

​ឯកឧត្តម គុជ លី​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត មាន​ប្រសា​ស​ន៏​ថា ជា​រៀងរាល់​ឆ្នាំ​កន្លងមក គឺ​ចាប់តាំងពី​ឆ្នាំ​២០១១​មក ដល់​ថ្ងៃ​ទី​១៨​កុម្ភះ កំណើត​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​សៀមរាប តែង​បាន​រៀបចំ​ពលកម្ម​សម្អាត​បរិស្ថាន​ក្នុង​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា​នេះ ដោយ​មាន​ការចូល រួម​ពី​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សាខា គណ​:​កិត្តិយស​សាខា ស្ថាប័ន​ពាក់ព័ន្ធ អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទ ក្រហម​កម្ពុជា កាយរឹទ្ធិ​ជាតិ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយ​ស្មារតី​ដោយ​ក្តី​សោមនស្ស​រីករាយ និង​ចូលរួម​បន្ត​ថែរក្សា​សមិទ្ធផល​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា​នេះ ឱ្យបាន​គង់វង្ស​ជា​រៀងរហូត​។ ឯកឧត្តម បាន​លើកឡើង​ទៀត​ថា ចំពោះ​សកម្មភាព​ទាំងនេះ គឺ​កើត​ចេញពី​ការរួបរួម​សាមគ្គី​គ្នា ដើម្បី​សម្អាត​បរិស្ថាន​អនាម័យ នឹង​រួមគ្នា​ថែទាំ​កូនឈើ​ក្នុង​ឧទ្យាន​នេះ កន្លងមក​ដោយ​មាន​ជួស​កូនឈើ​ដែល​ស្វិត​ស្រពោន ពេល​នោះ​អស់​ប្រមាណ​ជាង ២០០​ដើម ជម្រះ​ស្មៅ ស្រោច​ទឹក ដាក់​ជីរ បាញ់ថ្នាំ​សម្លាប់​ដង្កូវ​ស៊ី​ស្លឹកឈើ​ជម្រះ​ផ្លូវ​ភ្លើង និង​ជា​បន្តបន្ទាប់​បាន​ដាំ​កូនឈើ​បន្ថែម​ទៀម​ចំនួន​៤៦០​ដើម ដែល​មកទល់ពេលនេះ​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា មាន​ដើមឈើ​សរុប​ចំនួន​២៤៦០​ដើម ៕