ឯក​ឧត្តម ញាណ​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​នាំយក​កូន​ឈឺ​ប្រណីត​និង​កូនឈើ​លម្អ​ចំនួន​3150 ដើម​មក​ដាក់​ដាំ​លើ​ផ្ទៃដី​៥​ហិតា​ដើម្បី​អបអ​សារ​ទ​រុក្ខទិវា​៩​កក្កដា​

កំពង់ឆ្នាំង ៖ កូន​ឈើ​ប្រណីត​និង​កូនឈើ​លំអរ​13 ប្រភេទ​ចំនួន 315៣ ត្រូវបាន​ធ្វើ​ការដាក់​ដាំ​នៅលើ​ផ្ទៃដី​ចំនួន 5 ហិកតា​ដែល​រេ​ចរិល​ដើម្បី​ចូលរួម​អបអរសាទរ​រុក្ខ​ទិវា 9 កក្កដា ។​

​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី 26 មិថុនា 2020 ក្រោយ​អធិបតីភាព ឯកឧត្តម​ញាណ​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ស្រុក​កំពុងត្រឡាច​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ ឃុំ​ឈូក​ស និង ឃុំ ច្រេស រួម​នឹង​សហការី​ក្រុមការងារ​ឃុំ​ស្រុក​លោកគ្រូ​អ្នកគ្រូ​អាជ្ញាធរ​មូលដ្ឋាន​និង​សហគមន៍​ចូលរួម​ចំនួន 100 នាក់ ក្នុងភូមិ​សារាយអណ្ដែត ឃុំ​ច្រេស សុខ​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង ។​

​កូនឈើ​ដែល​ត្រូវដាក់​ដាំ​នៅថ្ងៃនេះ​ចំនួន​៣១៥៣​ដើម មាន​ដើម សុ​ក្រំ ក្រញូង ក្រឡាញ់ ធ្នុង នាងនួន បេង ផ្តៀក ក​កោះ សត្វ​បាន រំដួល ក្ងោក​និង​លឿង​រាជ ។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​នេះ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ពី​មុនទី​នេះ​ពុំ​មាន​ផ្លូវ​ធ្វើ​ដំណើរ​នោះ​ទេ​គឺ​សុទ្ធតែ​ខ្សាច់​ផ្លូវ​តូច​ពិបាក​ខ្លាំងណាស់​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនេះ​ពិបាក​ឆ្លងកាត់​ទៅ​ផ្សារ​នឹង​ទៅ​មិត្ត​មន្ទីរពេទ្យ ។​

​ពួកគាត់​បាន​បញ្ជាក់ទៀតថា​ពេលនេះ​មាន​ផ្លូវ​ប្រើប្រាស់​ធំ​មិន​ពិបាក​ដូច​ពេល​មុន​ទៀត​ទេ​។​ការធ្វើដំណើរ​តាម​ផ្លូវ​នេះ​គឺ​អាច​ត​ភ្ជាប់​ពី​ឃុំ​មួយ​ទៅ​ឃុំ មួ​យ​និង​ធ្វើដំណើរ​ទៅ​ខេត្ត​ទាំង​រថយន្ត​និង​ម៉ូតូ​បាន​អត់​ព្រោះ​នៅ​ទីនេះ​ជា​តំបន់​ចុងកាត់មាត់ញក​។​

​បងប្អូន​ប្រជាពលរដ្ឋ​នៅទីនេះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​និង​ក្រុមការងារ​ថ្នាក់​ជាតិ​ថ្នាក់​កណ្ដាល​ចុះ​ស្រុក​និង​មូលដ្ឋាន​ដែល​បាន​សន្យាថា​នឹង​ជួយ​ផ្លូវ 1 ខ្សែ​នៅ​តំបន់​នេះ​អោយក្លាយ​ទៅ​ជា​ផ្លូវ​កៅស៊ូ​ឥឡូវ​ការទន្ទឹងរង់ចាំ​របស់​ពួកគាត់​បាន​មក​ដល់​ហើយ​ដែល​ផ្លូវ​មួយ​ខ្សែ​ប្រវែង 11 គីឡូម៉ែត្រ​កំពុង​ស្ថាបនា​ដែល​បាន​ត​ភ្ជាប់​ឃុំ 3 មាន​ឃុំ​កំពង់ត្រាច​ឃុំ​ច្រេស​និង​ឃុំ​តា​ចេស​ក្នុងស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង​ផងដែរ ។​

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ស្រុក​កំពង់ត្រាច​និង​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ឃុំ​ឈូក​ស​និង​ឃុំ​ច្រេស​ឯកឧត្តម ញាណ​ឡេង បាន​មានប្រសាសន៍​ឲ្យដឹងថា​គោលបំណង​ដាក់​ដាំ​កូន​ឈើ​ជា​ទ្រុង​ទ​ហ​រាយ​ធំ​ចំនួន 3153 ដើម​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ចូលរួម​អបអរសាទរ​រុក្ខ​ទិវា 9 កក្កដា 2020​ហើយ​ការ​ដាក់​ដាំ​ថ្ងៃនេះ​នៅ​លើ​ផ្ទៃដី​ចំនួន 5.៨០ ហិកតា​និង​ដាំ​អម​សងខាង​ផ្លូវ​ដែល​កំពុង​ស្ថាបនា​ឱ្យ​មាន​ព្រៃ​ស្រស់បំព្រង​ល្អ​ឡើង​វិញ​និង​បរិស្ថាន​ខ្យល​បរិសុទ្ធ​ហើយ​ធ្វើឲ្យ​តំបន់​នេះ​ក្លាយទៅជា​តំបន់​ព្រៃ​មាន​ពណ៌​បៃតង​សម្រាប់​ជា​ម្លប់​ផង​និង​សម្រាប់​លម្អ​តាម​ផ្លូវ​និង​ទីតាំង​ដី​ទី​នេះ​និង​ទំ​ន​បើ​តា​មៀវ​ផង​ដែរ ។​

​លោក​បាន​អោយដឹងទៀតថា នៅ​ទីតាំង​សា​ធា​រះ​និង​វត្ត​អារាម​៥​កន្លែង មណ្ឌល់​សុខភាព​២​ឃុំ​ច្រេស​និង​ឃុំ​ឈូក​ស សាលាឃុំ​ច្រេស​និង​សាល​ជុំ​ឈូកស​និង​តា​ដង​ផ្លូវលំ​២០៥០​នៅ​ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង​ផងដែរ ។​

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឯកឧត្តម ញាណ​ឡេង បាន​បញ្ជាក់​អោយដឹង​ពី​គោលបំណង​ទៀតថា ១ ជា​ការចូលរួម​គ​ទ្រ​គោលនយោបាយ​ប រិស្ថាន​របស់​រាជរដ្ឋាភិបាល ២ ការ​បន្សាំ​ស្មារតី​បណ្តុះ​ទម្លាប់​ស្រឡាញ់​បរិស្ថាន​ដាំ​ដើនឈើ​បង្កើត​ព្រៃ​១​នាក់​១​ដើម​ច្រើន​រយ​នាក់​ច្រើន​រយ​ដើម​តាមរយ​សកម្មភាព​នេះ​នៅពេល​ក្រោយ​ផ្លូវ​ជនបទ​ដែល​សហ​ឃុំ​៣​ដែល​កំពង់​ស្ថាបនា​មាន​ឃុំ​កំពង់ត្រឡាច ឃុំ​ច្រេស និង​ឃុំ​តា​ជេស​ក្នុង​ស្រុក​កំពង់ត្រឡាច​ផងដែរ ។​

​ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម​បាន​សំណូមព​ដល់​បងប្អូន​ប្រជា​ពលរដ្ខ​សូម​ចូលរួម​ថែរក្សា​ការពារ​អោយបាន​ល្អ​ដោយ​ធ្វើអោយ​ទីនេះ​មាន​ភាពស្រស់ស្អាត​បរិស្ថាន​បៃតង​ខ្យលអាកាស់​ល្អ​គ្រប់​រដូវ​កាល​ផងដែរ ។​

​នៅ​បញ្ចប់​ពិធី​មានកា​ដាក់​ដាំ​កូន​ឈើ​គ្រប​ប្រភេទ​និង​ធ្វើ​ការប្រគល់​កូនឈើ​គ្រប់​ប្រភេទ​ទៅតាម​ឃុំ មណ្ឌល​សុខភាព វត្ត​អារាម​និង​មាន​របៀប​ដាក់​ដាំ​កូនឈើ​ថ​ល់​ប្រជាពលរដ្ឋ​ផង​ដែរ ៕
​ដោយ​សុក្ខា​រិន​